2024-06-25
គិត បុប្ផា
2024-06-25
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចុះប្រតិបត្តិការបង្ក្រាបតំបន់រ៉ែអនាធិបតេយ្យ នៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ បើតាមការចុះផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងរ៉ែ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បំផ្លាញអណ្តូងរ៉ែបញ្ឈរចំនួន ៣រណ្តៅ និងរោងស្នាក់នៅចំនួន១។
រណ្តៅចំនួន៣ ដែលមន្រ្តីជំនាញបានបំផ្លាញនោះមាន៖ រណ្ដៅទី១ មានទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ដែលមានជម្រៅ ៣ម៉ែត្រ, រណ្ដៅទី២ មានទំហំ ២ម៉ែត្រ x ៥ម៉ែត្រ និងមានជម្រៅ ៥ម៉ែត្រ, រណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១,៥ម៉ែត្រ និងមានជម្រៅ ៣ម៉ែត្រ និងរោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ។
ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យឱ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនោះ។ ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យពលរដ្ឋចូលរួមទប់ស្កាត់សកម្មភាពទាំងនេះ តាមរយៈការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមលេខទូរសព្ទ ០៩៥ ៧២៧ ៧២៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី