2024-11-29
គន ម៉េងហុង
2024-11-29
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកទឹកចិត្តឱ្យសមាគមសហគ្រិន Shaoxing មកពីទីក្រុងសាវស៊ីង ខេត្តចឺជាំង ប្រទេសចិន បណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាព ពិសេសវិស័យកសិ-ឧស្សាហកម្ម និងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយគណៈប្រតិភូសមាគមសហគ្រិន Shaoxing ដឹកនាំដោយលោក CHE Fei ប្រធានសមាគម និងជាប្រធានក្រុមហ៊ុន Shaoxing Muhua Wood Industry Co., Ltd ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា កម្ពុជា មានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្រ្តជាច្រើន រួមមានស្រូវ ដំឡូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។
ជាមួយគ្នានេះ លោក CHE Fei ក៏បានលើកឡើងថា សមាសភាពគណៈប្រតិភូសមាគម មានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើន ដូចជា ឧស្សាហកម្មកែច្នៃឈើ, បោះពុម្ព, អចលនទ្រព្យ, ឧស្សាហកម្ម, សំណង់, អប់រំ, ថាមពល, បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តម ជា វុទ្ធី ក៏ស្នើសុំឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពល និងបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល និងមានភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជាទៅដល់វិនិយោគិនចិន និយាយជារួម និងទៅដល់វិនិយោគិននៅខេត្តចឺជាំង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី