2024-05-15
ទូច សូរិយា
2024-05-15
ទូច សូរិយា
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការយករូបភាពចាស់ៗពីកន្លែងដទៃ យកមកប្រឌិតជាសាច់រឿង វាយប្រហារ ឬបំភ្លៃជាព័ត៌មាន ដើម្បីបាន Likes Shares និងចាប់អារម្មណ៍ពីខ្លួនឯង ប្រៀបបានទៅនឹងយកកសិករមកលេងសើច មិនមែនជួយដល់វិស័យកសិកម្មនៅកម្ពុជានោះទេ។ នេះបើតាមការចុះផ្សាយតាមរយៈបណ្តាញសង្គមរបស់លោក ឃឹម ហ្វីណង់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានបន្តថា៖ « បច្ចុប្បន្ន ទីផ្សារផ្លែឪឡឹកក្នុងស្រុកមិនបានជួបបញ្ហាទាំងនេះទេ ចំពោះរូបភាពដែលយកមកផុសទាំងនោះ គឺជារូបភាពមកពីប្រទេសវៀតណាមតាំងពីឆ្នាំ២០១៤ និងឆ្នាំ២០២០ ដែលត្រូវបានយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុលសង្គមធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាជឿ និងនាំគ្នាចែករំលែកទាំងមិនដឹងខ្លួន»។
លោក ឃឹម ហ្វីណង់ ក៏បានលើកឡើងបន្ថែមថា ករណីខាងលើក៏មិនខុសពីករណីសណ្តែកកួរឡើងថ្លៃដែរ គឺជាសណ្តែកកួរនាំចូលមកពីក្រៅ ក្នុងពេលដែលយើងគួរតែអបអរសាទរដល់ប្រជាកសិករក្នុងស្រុករបស់យើងដែលទទួលបានថ្លៃកសិផលសមរម្យបែបនេះ។ ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយ block, unfollow, report ផេកដែលបំពុលសង្គមបែបនេះ និងជួយនាំគ្នាសម្អាតព័ត៌មានមិនពិតដែលផុសយកតែប្រជាប្រិយភាពរបស់ផេកខ្លួនឯង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី