2024-04-28
ទូច សូរិយា
2024-04-28
ទូច សូរិយា
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ«គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០»។ គោលនយោបាយនេះ ចាប់យកកាលានុវត្តភាពទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តន៍ថ្មី ស្របទៅតាមការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្ដរជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើសេចក្តីព្រាង«គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ធ្វើឡើងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់។ គោលនយោបាយនេះ មានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងកម្រិតសុភបរមា(Optimal) និងដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គីសនី ប្រកបដោយប្រសិទ្ធភាព និងភាពបត់បែនតាមការវិវត្តរបស់បច្ចេកវិទ្យាយានយន្តអគ្គិសនី ក្នុងការធានាបាននូវសមតុល្យទាំងផ្នែកសេដ្ឋកិច្ច សុខុមាលភាព របស់ប្រជាពលរដ្ឋ និងបរិស្ថានល្អ។
តាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផ្តោតលើការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការអនុវត្តវិធានការដែលនឹងត្រូវដាក់ចេញក្នុងគោលនយោបាយជាតិនេះ ដើម្បីរួមចំណែក្នុងការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅដែលមានចែងក្នុង«គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី