SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល ៤ខែ


កម្ពុជា ទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល ៤ខែ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ នៃឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ២៤៨ ៤៩១តោន ទៅកាន់គោលដៅចំនួន៦០ តាមរយៈក្រុមហ៊ុនចំនួន៤៨ ដែលគិតជាទឹកប្រាក់មានចំនួន ១៧០,២២លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៧ ឧសភា។

អង្ករដែលកម្ពុជានាំចេញចំនួន ២៤៨ ៤៩១តោននេះ គឺទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជា៖ ប្រទេសក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ១០៥ ៧៩៩តោន គិតជាទឹកប្រាក់ ៨១,៦២លានដុល្លារ, ប្រទេសសមាជិកអាស៊ាននាំចេញអង្ករបាន ៥៣ ៧៦៦តោន មានទឹកប្រាក់ ២៧,៧៤លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ៦៧ ៤៥៧តោន មានទំហំទឹកប្រាក់ ៤២,២៨លានដុល្លារ និងទៅកាន់ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ២១ ៤៦៩តោន គិតជាទឹកប្រាក់ចំនួន ១៨,៥៧លានដុល្លារ។

ប្រភេទអង្ករដែលកម្ពុជានាំចេញក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៤នេះ រួមមាន៖ អង្ករក្រអូបចំនួន ៧៣,០៧%, ប្រភេទអង្ករសគ្រាប់វែង ២៣,១៨%, អង្ករចំហ៊ុយ ២,២១%, អង្ករសរីរាង្គចំនួន ១,៣២% និងអង្ករផ្សេងៗទៀតចំនួន ០,២២%។ លើសពីនេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ៤១៩ ៣១៧តោន គិតជាទឹកប្រាក់ ៦៩៣,៣៩លានដុល្លារ ដែលក្នុងនោះ ៧២%បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី