SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB ៖ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ កើន ៥% ខណៈដែលនៅឆ្នាំក្រោយធ្លាក់មក ៤,៩%


ADB ៖ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ កើន ៥% ខណៈដែលនៅឆ្នាំក្រោយធ្លាក់មក ៤,៩%
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក នាឆ្នាំ២០២៤នេះ កើនដល់៥,០% ដែលកាលពីមុនមានការព្យាករត្រឹមតែ ៤,៩% ។ កំណើននេះបានមកការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់ ខណៈដែលទស្សនវិស័យកំណើនសម្រាប់ឆ្នាំ២០២៥ នឹងរក្សានៅ ៤,៩% ។ នេះបើតាមការចុះផ្សាយរបស់ ADB នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ចំពោះ អតិផរណាវិញ ADB បានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២,៩%នៅឆ្នាំ២០២៤ ខណៈដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ នេះបើយោងតាមរបាយការណ៍ចុងក្រោយនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅថ្ងៃទី១៧ កក្កដា។ ជាមួយគ្នានេះ តម្រូវការក្នុងស្រុក ការនាំចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ពិសេសតម្រូវការសកលខ្លាំងលើគ្រឿងអេឡិចត្រូនិក និងsemiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

ជាមួយគ្នានេះ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានលើកឡើងថា ភាគច្រើននៃប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក កំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន ដែលមូលដ្ឋាន គ្រឹះនៃតំបន់នេះនៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយត្រូវតែយកចិត្តទុកដាក់លើហានិភ័យមួយ ចំនួនដែលអាចប៉ះពាល់ រួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ, ការសម្រេចចិត្តលើអត្រាការប្រាក់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

ADB បានបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត៤,៦%ក្នុងឆ្នាំ២០២៤ ខណៈដែលទស្សនវិស័យឆ្នាំ២០២៤នេះ សម្រាប់តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច និងអាស៊ីកណ្ដាលនឹងកើនឡើងដល់ ៤,៥%ពីការព្យាករពីមុន៤,៣%។ ចំណែកតំបន់ប៉ាស៊ីហ្វិក ទស្សនវិស័យសម្រាប់ឆ្នាំ២០២៤ ត្រូវបានរក្សានូវកំណើន ៣,៣% ដែលជំរុញដោយការចំណាយលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពរុករករ៉ែ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី