SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា ស្នើភាគីកម្ពុជាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគ


សភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា ស្នើភាគីកម្ពុជាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា ស្នើឱ្យភាគីកម្ពុជាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគឱ្យបានជាប់ជាប្រចាំ ដើម្បីបញ្ជ្រាបការឈ្វេងយល់ឱ្យបានទូលំទូលាយទៅកាន់ស្រទាប់សហគមន៍ធុរកិច្ចជប៉ុន។ នេះបើតាមការលើកឡើងរបស់លោក Takayoshi Negoro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចែករំលែកអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ (១) ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត (៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និង (៦) កំណើនជាលំដាប់នៃប្រភពថាមពលកកើតឡើងវិញ។

ជាមួយគ្នានេះ លោក Takayoshi Negoro រំពឹងថាការផ្តើមចេញពីបេសកកម្មគោះទ្វារវិនិយោគនាវេលាដ៏មនោរម្យនេះ សមាជិកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាកាន់តែច្រើននឹងទទួលបានព័ត៌មានស្តីពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុផល ក៏បានបង្ហាញជំនឿចិត្តថាសមភាគីនឹងជួយពាំនាំនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សមាជិករបស់ខ្លួនឱ្យបានទូលំទូលាយ និងស្នើអញ្ជើញគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី