SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្ត្រីកសិកម្ម ជំរុញឱ្យកសិករដាំស្វាយចន្ទីចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីទទួលបានប្រភពទុន បច្ចេកទេស និងទីផ្សារ


មន្ត្រីកសិកម្ម ជំរុញឱ្យកសិករដាំស្វាយចន្ទីចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីទទួលបានប្រភពទុន បច្ចេកទេស និងទីផ្សារ
គំនិតអាជីវកម្ម

2024-03-12

គិត បុប្ផា

គំនិតអាជីវកម្ម

2024-03-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានជំរុញឱ្យកសិករដែលធ្វើកសិកម្មស្វាយចន្ទីខ្នាតតូច ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប ព្រមទាំងងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ រួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគាត់ពីហានិភ័យទាំងនេះ។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី៩ មីនា ថា ការចងក្រងជា«សហគមន៍កសិកម្មទំនើប» នឹងធ្វើឱ្យកសិករដែលធ្វើកសិកម្មខ្នាតតូច អាចមានសមត្ថភាពប្រកួតប្រជែង ដើម្បីទទួលបានប្រាក់ចំណេញដូចម្ចាស់ចម្ការធំៗ ព្រមទាំងទទួលបានអត្ថប្រយោជន៍មួយចំនួន ដូចជា ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ, ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នា ក្នុងស្តង់ដារតែមួយ។ យន្តការនេះ នឹងធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប និងការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ។ 

«សហគមន៍កសិកម្មទំនើប» ដែលអ្នកនាំពាក្យរូបនេះបានលើកឡើង នឹងធ្វើឱ្យមានការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុដ៏រឹងមាំ។ ការណែនាំរបស់ឯកឧត្តម ឃឹម ហ្វីណង់ បែបនេះ ដោយសារអ្នកដាំស្វាយចន្ទីមួយចំនួន តែងប្រឈមមុខនឹងការខាតបង់ ពិសេសកសិករដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ ព្រោះពួកគាត់ខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និងមានការខ្វះខាតទុន ដែលជាហេតុធ្វើឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។ កត្តាទាំងអស់នេះ នឹងធ្វើឱ្យពួកគាត់ស្ថិតនៅកៀកនឹង «បន្ទាត់-ចំណេញខាត» សម្រាប់ថ្លៃ៤៥០០៛/គីឡូ។ 

គួរជម្រាបថា «សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ «សហគមន៍កសិកម្មទំនើប» ត្រូវបានបង្កើតឡើង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្ម, មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី