SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសេដ្ឋកិច្ច ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាត់បន្ថយចំណាយប្រតិបត្តិការណាដែលមិនទាន់ចាំបាច់


ក្រសួងសេដ្ឋកិច្ច ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាត់បន្ថយចំណាយប្រតិបត្តិការណាដែលមិនទាន់ចាំបាច់
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមដានលើការអនុវត្តចំណូល ដែលក្នុងនោះរដ្ឋបាលខេត្ត ត្រូវកាត់បន្ថយការចំណាយ លើប្រតិបត្តិការរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានណាដែលមិនទាន់ចាំបាច់ តាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

បើតាមសារាចរ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច បានកាត់ព្យួរទាំងស្រុងការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អាករាល់ គម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ ឬពាក់ព័ន្ធទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធនេះ។

លើសពីនេះ ក្រសួងសេដ្ឋកិច្ច បានសម្រេចកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ដូចមានក្នុងតារាងឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។ ខេត្តសាមីទាំង៥នេះ ត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន ឬផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញាចំណាយដែលបានកាត់ព្យួរ និងទៅតាមកម្មវិធី អនុកម្មវិធី និង ចង្កោមសកម្មភាពដែលពាក់ព័ន្ធតាមការចាំបាច់ ហើយត្រូវផ្ញើមកក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យ និងសម្រេចយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូលនិងប្រើប្រាស់អតិរេកថវិកាឆ្នាំ ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរ ឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានការអនុវត្តនិងការប្រមូលចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យលទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមចំណូលដែលប្រមូលបានជាក់ស្តែង ដោយផ្តោតលើចំណាយអភិវឌ្ឍន៍មូលដ្ឋាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី