SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុនថៃពង្រីកអាជីវកម្មនៅកម្ពុជា និងនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសថៃ


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុនថៃពង្រីកអាជីវកម្មនៅកម្ពុជា និងនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសថៃ
ពាណិជ្ជកម្ម

2024-08-17

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-08-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុនថៃពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីបរិយាកាសវិនិយោគនៅកម្ពុជា និងជំរុញនាំចេញផលិតផលកម្ពុជា ទៅកាន់ប្រទេសថៃឱ្យបានកាន់តែច្រើន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

ក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «BCG THAI FESTIVE FAIR 2024» ដែលមានក្រុមហ៊ុនប្រទេសថៃ និងកម្ពុជាជាង ២០០ក្រុមហ៊ុន ដោយមានស្តង់សរុបចំនួន ២៥០ស្តង់ បានដាក់បង្ហាញផលិតផលម៉ាកល្បីៗរបស់ថៃ ឯកឧត្តម សំហេង បូរ៉ា បានអរគុណស្ថានទូតថៃប្រចាំកម្ពុជា ដែលបានរៀបចំពិព័រណ៍នេះឡើង និងទាក់ទាញក្រុមហ៊ុនធំៗថៃឱ្យចូលរួមផងដែរ។ ក្រុមហ៊ុនធំៗរបស់ថៃ ដែលចូលរួមពិព័រណ៍អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនោះ មានដូចជា៖ ផ្សាទំនើប Makro, 7-Eleven, Big C, PTT, SCG, CP Cambodia, Betagro Global House និង TOA ជាដើម។

គួរបញ្ជាក់ថា ពិព័រណ៍ «BCG THAI FESTIVE FAIR 2024» បានរៀបចំឡើងចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ ដែលមានក្រុមហ៊ុនថៃ និងកម្ពុជាសរុបជាង ២០០ក្រុមហ៊ុន បានដាក់តាំងបង្ហាញផលិតផលម៉ាកល្បីៗរបស់ថៃជាច្រើន។ ផលិតផលម៉ាកល្បីៗ រួមមាន៖ ផលិតផល OTOP គ្រឿងសម្អាង និងផលិតផលសុខភាព គ្រឿងប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងការតុបតែងគេហដ្ឋាន ពិសេសផលិតផល និងបច្ចេកវិទ្យាដែលមិនប៉ះពាល់បរិស្ថានពីប្រទេសថៃ (Bio-Circular Green Economy: BCG)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី