SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អូស្រា្តលី ផ្តល់ហិរញ្ញប្បទាន ២ពាន់លានដុល្លារ លើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់អូស្ត្រាលី នៅក្នុងតំបន់អាស៊ាន


អូស្រា្តលី ផ្តល់ហិរញ្ញប្បទាន ២ពាន់លានដុល្លារ លើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់អូស្ត្រាលី នៅក្នុងតំបន់អាស៊ាន
A+ A-

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី អាល់បូនីស៊ី បានប្រកាសផ្តល់ហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់។ ការប្រកាសផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ នាដើមខែមីនា ឆ្នាំ២០២៤នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ការផ្តល់ហិរញ្ញប្បទាននេះ អូស្រ្តាលី ក៏បានរៀបចំមុខតំណែងថ្មីនៅស្ថានទូត ដូចជាមន្ត្រីផ្នែកវិនិយោគ ព្រមទាំងការបង្កើតការិយាល័យកណ្តាល នៅប្រទេសសិង្ហបុរី ហ្សាកាតា និងទីក្រុងហូជីមិញ ដោយមានតំណាងទូទាំងតំបន់ រួមទាំងនៅទីនេះនៅទីក្រុងភ្នំពេញផងដែរ។ ក្នុងកិច្ចប្រជុំវេទិកាថ្នាក់ដឹកនាំធុរកិច្ច និងសន្និសីទសហគ្រាសធុនតូច និងមធ្យម អូស្រ្តាលី បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនានា ក្នុងការបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអាស៊ីអាគ្នេយ៍ និងប្រទេសអូស្ត្រាលី។

ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា៖« ការទាញយកសក្តានុពលពេញលេញនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង គឺច្រើនជាងការជំរុញពាណិជ្ជកម្មរបស់យើងទៅទៀត។ ការវិនិយោគរបស់ប្រទេសអូស្ត្រាលី កាន់តែស៊ីជម្រៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការពន្លឿនការវិនិយោគពីបណ្តាប្រទេសជាដៃគូអាស៊ានរបស់យើងនៅទីនេះក្នុងប្រទេសអូស្ត្រាលី»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី