SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន ICAP ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្ត និងគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា


ក្រុមហ៊ុន ICAP ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្ត និងគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-19

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-19

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Infinite Capital Holding Company (ICAP) បង្ហាញចំណាប់អារម្មណ៍ចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តប្រើប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) និងការផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានក្រុមហ៊ុន ICAP បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗ ដោយក្រុមហ៊ុនផ្តោតលើវិស័យផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor) និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោក Zhang Chaomin បញ្ជាក់ថា ចំណាប់អារម្មណ៍ចង់វិនិយោគពីក្រុមហ៊ុននេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពនិងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជា ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្វាគមន៍ក្រុមហ៊ុន ដែលចង់វិនិយោគនៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យស្វែងយល់លម្អិតអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគិនរបស់រាជរដ្ឋាភិបាល និងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ពីភាពចាំបាច់ក្នុងការលើកទឹកចិត្តដល់បណ្តាញក្រុមហ៊ុនវិនិយោគ ដែលស្វែងរកឱកាសវិនិយោគលើផលិតផលគ្រឿងបង្គំរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី