SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាប្រធានបទនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបទី១៣៨


«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាប្រធានបទនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបទី១៣៨
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ នៅឆ្នាំ២០២៤ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ។ កម្ពុជា បានប្រារព្ធទិវានេះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។

តាមសារាចរស្តីពី«ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ»នេះ រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំកម្មវិធីសប្បាយៗតាមលទ្ធភាពជាក់ស្តែង និងចងពាក្យស្លោកនៅច្រកចេញ-ចូល នៅតាមអគារសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។


សារាចររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ មេសានេះ បានឱ្យម្ចាស់សហគ្រាសចងនៅច្រកចេញ-ចូល រៀបចំជាពាក្យស្លោក រួមមាន៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, រួមគា្នដើម្បី «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ», រួមគ្នាបង្កើនវប្បធម៌អនុលោមភាពតាមច្បាប់, រួមគ្នាដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងពាក្យស្លោក «រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក»។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់មន្ត្រីរាជការ និយោជក កម្មករនិយោជិតខ្មែរ និងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ដើម្បីឱ្យស័ក្តិសមជាទិវាការងាររបស់ជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី