2024-05-01
SME News
2024-05-01
SME News
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតសហគ្រាសនិងការងារដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ រដ្ឋាភិបាល ក៏មានមហិច្ឆតាបង្កើតនិងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតផងដែរ។
ក្នុងសារលិខិតក្នុងឱកាសខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសាភា សម្តេចធិបតី បានឱ្យដឹងថា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្តដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។
ការប្រែក្លាយទៅជា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» រដ្ឋាភិបាលបានកំណត់ឱ្យមានលក្ខណៈមួយចំនួនដូចជា បង្កើតឱ្យមានទារកដ្ឋាន, មត្តេយ្យសហគមន៍នៅតាមតំបន់រោងចក្រ, កែលម្អកន្លែងទទួលទានអាហារ ឬអហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរការ និងត្រូវឱ្យមានកន្លែងទទួលទានអាហារ ឬអាហារដ្ឋានត្រឹមត្រូវតាមស្តង់ដារអនាម័យ និងផាសុកភាព សម្រាប់រោងចក្របង្កើតថ្មី ព្រមទាំងការអនុវត្តទៅតាមច្បាប់ការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។ល។
ទាក់ទងនឹងការខិតខំយ៉ាងខ្នះខ្នែងរបស់រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារថ្មីចំនួនប្រមាណ ១០,៧ម៉ឺនកន្លែង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ក្នុងសាលិខិតរបស់សម្តេចធិបតី ក៏បានលើកឡើងផងដែរថា ក្នុងត្រីមាសទី១ សហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារបានកើនជិត៣ពាន់សហគ្រាស គឺពីចំនួន ៤០,៩៧៥ ដល់ ៤៣,៨៤៩សហគ្រាស និងកម្មករនិយោជិតបានពី ១,៧១៥,០២៩ ដល់ ១,៧៩៣,៤៦៧នាក់ ពោលគឺជិត៨ម៉ឺននាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី