SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អូស្ត្រាលី បន្តកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្ម


កម្ពុជា-អូស្ត្រាលី បន្តកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី នឹងបន្តកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើការគាំទ្រពីសំណាក់ប្រទេសអូស្រ្តាលី លើវិស័យអាទិភាព និងលើកិច្ចសហប្រតិបត្តិការនេះ។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី ក៏បានបញ្ជាក់ពីការជំរុញនូវការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងជឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។

បន្ថែមពីកិច្ចសហប្រតិបត្តិការ លើវិស័យទាំងនេះ កម្ពុជា-អូស្ត្រាលី ក៏នឹងបន្តកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យអាទិភាពមួយចំនួន រួមមាន៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង ការពារជាតិ និងសន្តិសុខផងដែរ។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលបៃតង ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យទាំងនេះ។

សម្តេចធិបតី បានបញ្ជាក់ពីការបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ជាដើម។ ក្នុងជំនួបដដែលនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-អូស្ត្រាលី ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី