SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈកម្មាធិការវិនិយោគ នេប៉ាល់ ចង់ស្វែងយល់ពីការទាក់ទាញវិនិយោគិនបរទេសផ្ទាល់ របស់កម្ពុជា


គណៈកម្មាធិការវិនិយោគ នេប៉ាល់ ចង់ស្វែងយល់ពីការទាក់ទាញវិនិយោគិនបរទេសផ្ទាល់ របស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគនេប៉ាល់ បង្ហាញបំណងស្វែងយល់អំពីឧត្តមានុវត្តន៍ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា ពិសេសតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា។ នេះជាការលើកឡើងរបស់លោក Pradyumna Prasad Upadhyay ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការវិនិយោគនេប៉ាល់ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគនេប៉ាល់ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីតួនាទីរបស់គណៈកម្មាធិការវិនិយោគកម្ពុជាក្នុងការជំរុញទាក់ទាញ ផ្ដល់កិច្ចសម្រួល និងការធានានូវសេវាថែទាំជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងផ្ដល់នូវការលើកទឹកចិត្តស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជាផងដែរ។

តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សួន សុផល ក៏បានបញ្ជាក់ពីអត្ថិភាពនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ពិសេសវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាថ្នាលក្នុងការថែទាំវិនិយោគនៅកម្ពុជាឱ្យតែមានទំនុកចិត្តខ្ពស់ក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួន។ បន្ថែមពីនេះ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានបន្តបញ្ជាក់ពីអត្ថិភាពនៃតុវិនិយោគតាមប្រទេស មានជាអាទិ៍តុចិន តុជប៉ុន តុកូរ៉េ និងតុអឺរ៉ុប ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី