SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលសម្តេចបរិច្ចាគ២០០លានរៀល


សម្តេចតេជោ ដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលសម្តេចបរិច្ចាគ២០០លានរៀល
A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងលោក ខេម ជាប្រធានក្រុម បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ នេះបើតាមការបង្ហោះសារនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចការដែលត្រូវធ្វើបន្ទាប់ គឺការរៀបចំការប្រកួតល្ងាចថ្ងៃទី០១ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ៖«រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា»។ ទន្ទឹមនឹងការប្រកាសពីការប្រកួតក្រោមមូលបទនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសបរិច្ចាគថវិកាចំនួន២០០លានរៀលមុនគេ ដោយសម្តេចបានអំពាវនាវសប្បុរសជនឱ្យចូលរួមជួយថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

សម្តេចតេជោគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា នឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្តេច គឺ 3.4.3 ខណៈដែលសម្តេចស្នើឱ្យសាធារណជនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរចំពោះសាធារណជន និងសប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា អាចចូលរួមតាមរយៈសម្តេច ដោយទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរសទ្ទ ០១២ ៩៦១៩៧១៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី