SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការចែកចាយផលិតផលកម្ពុជា លើទីផ្សារជប៉ុន


កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការចែកចាយផលិតផលកម្ពុជា លើទីផ្សារជប៉ុន
ពាណិជ្ជកម្ម

2026-02-21

គិត បុប្ផា

ពាណិជ្ជកម្ម

2026-02-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា-ជប៉ុន ពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែកចាយផលិតផលកម្ពុជា នៅក្នុងទីផ្សារជប៉ុន និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាកសិកម្ម ដើម្បីលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែងឱ្យកាន់តែរីកចម្រើនឡើង។

ក្នុងកិច្ចពិភាក្សា រវាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម, តំណាងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មកូជិ (Kochi Industrial Promotion Center) និង លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation អង្គប្រជុំ បានជជែកពីការបន្តជួបពិភាក្សាការងារជាមួយអភិបាលក្រុង និងថ្នាក់ដឹកនាំសាលាក្រុងណានកូគុផង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតលើវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ក្នុងគោលបំណងជំរុញបន្ថែមនូវការនាំចេញផលិតផលសក្តានុពលកម្ពុជា ផងដែរ។

ក្នុងឱកាសនោះ ក៏មានការពិភាក្សាអំពីការលើកទឹកចិត្តឱ្យក្រុមហ៊ុននៅណានកូគុ ស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី