2024-05-04
គិត បុប្ផា
2024-05-04
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បង្កើតជាយន្តការលើកទឹកចិត្តនានា ដល់ម្ចាស់អាជីវកម្មដែលចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលក្នុងនោះរួមមាន៖ ការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្មរយៈពេល ៣ឆ្នាំ និងការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ។
បើតាមសេចក្តីជូនដំណឹង ស្តីពីយន្តការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យព័ត៌មាន និងសោតទស្សន៍ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់អាជីវកម្ម អាចដាក់ពាក្យស្នើសុំចុះបញ្ជីតាមរយៈប្រព័ន្ធស្វ័យប្រវិត្តកម្ម ក្នុងគេហទំព័រ www.registrationservices.gov.kh ឬ ទំនាក់ទំនងផ្ទាល់ទៅកាន់លេខ ១២៦៦។
គួរជម្រាបថា ការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈ និងការលើកលែងការផាកពិន័យនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី