SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកបណ្តាញ​ទឹក​ស្អាត​បន្ថែមចំនួន ៣៩៩គីឡូម៉ែត្រ និងបង្កើនសេវាគ្របដណ្តប់ដល់ ៩២% 


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកបណ្តាញ​ទឹក​ស្អាត​បន្ថែមចំនួន ៣៩៩គីឡូម៉ែត្រ និងបង្កើនសេវាគ្របដណ្តប់ដល់ ៩២% 
A+ A-

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញ​ទឹក​ស្អាត​បន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រនៅក្នុងឆ្នាំ២០២៥ បង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រ​គូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាជីវកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដើម្បីធានានិរន្តរភាពរយៈពេលវែង តាមរយៈការពង្រីកការលក់ទឹកដុំទៅតំបន់សក្តានុពលសេដ្ឋកិច្ច, ពន្លឿនការពង្រីកបណ្តាញដើម្បីឱ្យប្រជាជន ១០០% ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់យ៉ាងយូរត្រឹមឆ្នាំ២០២៨, និងត្រួតពិនិត្យឡើងវិញនូវការផ្តល់សេវាដោយភាគីទីបី។

ឯកឧត្តម ហែម វណ្ណឌី ក៏បានជំរុញការបន្តធ្វើសវនកម្មថាមពលក្នុងដំណើរការផលិតកម្ម ការពង្រឹងទំនើបកម្មស្ថាប័ន និងការកាត់បន្ថយអត្រាទឹកគ្មានចំណូល ដោយលើកឡើងថា ការកាត់បន្ថយបាន ១% គឺស្មើនឹងបង្កើនចំណូលបាន ១លានដុល្លារ។ ចំពោះសន្តិសុខសាយប័រ និងការការពារប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ ឯកឧត្តម បានណែនាំឱ្យរដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ធានាឱ្យបាននូវនិរន្តរភាពប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ទឹកស្អាតគឺជាសេវាសាធារណៈដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច។

ក្នុងអង្គសន្និបាត ក៏រួមមានពិធីចុះហត្ថលេខាលើអនុស្សរណៈលើកិច្ចសហការផ្គត់ផ្គង់ទឹកដុំដល់ប្រតិបត្តិករ​ស្អាតឯកជន និងការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្តល់សេវាតាមទូរសព្ទដៃ PPWSA Mobile App ដែលនឹងបន្ត​ពង្រឹងការផ្តល់សេវា និងកៀរគរការចូលរួមពីអតិថិជន។ គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង៥៣ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី