2025-02-19
ទូច សូរិយា
2025-02-19
ទូច សូរិយា
ភ្នំពេញ៖ សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ជាមួយវិស័យឯកជនកម្ពុជា ដើម្បីវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា ពាណិជ្ជកម្ម រ៉ែ កំពង់ផែ និងបច្ចេកវិទ្យាកសិកម្មជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales បង្ហាញបំណងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីពិភាក្សាការងារនិងពិនិត្យកាលានុវត្តភាពក្នុងការចាប់ដៃគូវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales គឺជាសមាគមធុរកិច្ចចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០,០០០នាក់៕
នាំមកជូនដោយ