2025-01-24
គន ម៉េងហុង
2025-01-24
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍ THAIFEX - Anuga Asia 2025 នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីផ្តល់ឱកាសក្នុងការបង្កើតបណ្តាញអាជីវកម្មនៅក្នុងឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈ និងវិស័យពាក់ព័ន្ធផ្សេងៗផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
ពិព័រណ៍ THAIFEX - Anuga Asia 2025 ដែលរៀបចំនៅថ្ងៃទី២៧- ៣១ ខែឧសភា ឆ្នាំ២០២៥នេះ គឺផ្ដោតសំខាន់លើផលិតផលម្ហូបអាហារ និងភេសជ្ជៈ ឧបករណ៍សម្ភារបម្រើដល់ផលិតកម្មក្នុងវិស័យម្ហូបអាហារ សម្ភារប្រើប្រាស់ក្នុងសណ្ឋាគារនិងភោជនីយដ្ឋាន។ ជាមួយគ្នានេះ គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ស្តង់មួយចំនួនជូនក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុន/សហគ្រាសកម្ពុជា នាំយក ផលិតផលទៅដាក់បង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិក្នុងឱកាសព្រឹត្តិការណ៍នេះ។
ចំពោះ ពាណិជ្ជករ និងសាធារណជន ដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចមកបំពេញបែបបទតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ ០១២ ៧៧៧ ៩៥៩ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី