2026-02-03
ទូច សូរិយា
2026-02-03
ទូច សូរិយា
ភ្នំពេញ៖ អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៥ នៅកំពែងទី១ នាទិសខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល ត្រូវការសង្គ្រោះជាបន្ទាន់។
លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាង្គលេខ៥ត្រូវជួសជុលជា២ដំណាក់កាល ដែលដំណាក់កាលទី១ ក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ផ្តើមជួសជុលនៅជ្រុងខាងកើត និងខាងជើង ចាប់ពីខឿន និងជណ្តើរ មានទំហំ៩០ម៉ែត្រក្រឡា។ រីឯផ្ទៃជញ្ជាំង រហូតដល់កំពូលនៃប្រាង្គឥដ្ឋនេះមានទំហំ ១៦០ម៉ែត្រក្រឡា ដោយត្រូវប្រើរយៈពេល៦ខែ។
ក្រុមការងារជួសជុល បានរើឥដ្ឋដែលពុកផុយចេញ ហើយដាក់ឥដ្ឋថ្មីជំនួស ពង្រឹងរចនាសម្ពន្ធឥដ្ឋឡើងវិញ សម្អាតកំណកដី បិទកំបោរបាយអនៅតាមចំណុចដែលមានប្រហោង ការពារជម្រាបទឹក ចៀសវាងរុក្ខជាតិដុះ និងការពារសត្វល្អិតកុំឱ្យចូលបំផ្លាញបន្តទៀត ដើម្បីរក្សាប្រាង្គនេះឱ្យមានភាពរឹងមាំបន្តទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី