2024-08-07
ទូច សូរិយា
2024-08-07
ទូច សូរិយា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការចែករំលែកព័ត៌មានដែលផ្ទុយពីការពិត និងគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
ក្រោយមានការចុះផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន អំពីការតម្លើងតម្លៃសេវាកម្មថតវីដេអូ និងរូបភាព អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មអនុវត្តតាំងពីឆ្នាំ២០១២ ដែលមិនមានការតម្លើងតម្លៃឡើយ ខណៈដែលតម្លៃមួយចំនួន ត្រូវបានកែសម្រួលបន្ថយផងដែរ។
ចំពោះ តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្ត គឺមានចំនួន ៤ជម្រើស ដែលសាធារណជនអាចជ្រើសរើសយកជម្រើសណាមួយដែលមានតម្លៃសមរម្យ ក្នុងនោះរាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។ អាជ្ញាធរជាតិអប្សរា បានលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ អានតារាងតម្លៃសេវាសាធារណៈផ្លូវការ ដែលមានក្នុងគេហទំព័រហ្វេសប៊ុកផេក របស់អាជ្ញាធរជាតិអប្សរា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី