2025-09-13
គិត បុប្ផា
2025-09-13
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន VISA Worldwide Pte. Limited បេ្តជ្ញាសហការជាមួយក្រសួងទេសចរណ៍ ជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាដូចជាគាំទ្រគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីទំនើប និងទិន្នន័យប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងសន្តិសុខ។
ក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa Worldwide Pte. Limited កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរ បានព្រមព្រៀងពិនិត្យលទ្ធភាពលើកិច្ចសហការបង្កើត Tourism Satellite Account ផងដែរ។
ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រក្នុងវិស័យទេសចរណ៍កន្លងមក របស់ក្រុមហ៊ុនខាងលើ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើររបស់កម្ពុជា កន្លងមកដល់អតិថិជន និងពិភពលោកទាំងមូល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី