2025-08-02
គិត បុប្ផា
2025-08-02
គិត បុប្ផា
ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់ រកឃើញភស្តុតាង ដែលបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យ នៅភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ប្រភេទ MK-82។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
ឯកឧត្តម ហេង រតនា បានឱ្យដឹង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ថា គ្រាប់បែក MK-82 ដែលសៀមបានទម្លាក់មកលើទឹកដីកម្ពុជានេះ មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម និងបានបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មី (The GBU-12 Payway II)។ តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន ២គ្រាប់ ដែលមានលេខស៊េរី Serial No. 22002788 និង Serial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣។
«រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀម និងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម ១៩៧០-១៩៧៣ទៀត ឬយ៉ាងម៉េច?»។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ លើកឡើងដូច្នេះ នាថ្ងៃទី២ កក្កដា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី