2025-07-24
ទូច សូរិយា
2025-07-24
ទូច សូរិយា
ភ្នំពេញ៖ អគ្គស្នងការដ្ឋានគរបាលជាតិ អំពាវនាវឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋានគរបាលជាតិ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ទាក់ទិននឹងការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជន មេត្តាតាមដាន ឬចែកចាយព័ត៌មានចេញពីប្រភពផ្លូវការសំខាន់ៗរបស់រាជរដ្ឋាភិបាលទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន រួមមាន៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការនោះទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី