2025-07-31
ទូច សូរិយា
2025-07-31
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជាឆ្ពោះទៅឌីជីថល បានឱ្យដឹងថា បច្ចុប្បន្ននេះ គណនីក្លែងក្លាយ ឬ Fake Profile មិនត្រឹមតែជះផលប៉ះពាល់លើការបោកប្រាស់ត្រឹមបុគ្គលប៉ុណ្ណោះទេ តែក៏កំពុងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ខុសពីការពិតផងដែរ។ ដូច្នេះ សាធារណជនអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ ដើម្បីអាចកត់សម្គាល់អំពីគណនីក្លែងក្លាយ និងចូលរួម Report ដើម្បីការពារកុំឱ្យព័ត៌មានមិនពិតកាន់តែមានឥទ្ធិពល។
ចំពោះ វិធីសាស្ត្រសម្គាល់ គណនីក្លែងក្លាយនៅលើហ្វេសប៊ុក មានដូចជា៖ ទី១. រូបភាព ត្រូវពិនិត្យមើលលើរូបភាពដែលបានបង្ហោះក្នុងគណននាមថាបានលួចប្រើប្រាស់រូបភាពតារា បុគ្គលល្បី អ្នកដទៃញរូបភាពផ្សេងៗ ក្នុងនោះបើសិនជារូបភាពលើគណនីនោះតិច ពួកក៏ជាពិរុទ្ធមួយនៃគណនីក្លែងក្លាយដែរ។ ទី២. ថ្ងៃបង្កើតគណនី ត្រូវពិនិត្យមើលកាលបរិច្ឆេទបង្កើតគណនី បើសិនគណនីនោះ ទើបតែបង្កើតទេ នោះអ្នកមិនគួរទុកចិត្តឡើយ។
ទី៣. មិត្តភក្តិ នៅក្នុងករណីថា គណនីនោះ មានមិត្តភក្តិតិចឬគណនីរបស់មិត្តភក្តិសុទ្ធសឹងតែជាបុគ្គលដែលអ្នកមិនស្គាល់ ឬជនបរទេស អ្នកក៏មិនគួរទុកចិត្តគណនីនោះដែរ។ ចំពោះ ទី៤. ព័ត៌មានពេលផ្ទាល់ខ្លួន ត្រូវពិនិត្យមើលព័ត៌មាននៅលើគណនី ដូចជាទីតាំងរស់នៅទីកន្លែងសិក្សា ឬសូម្បីតែកន្លែងធ្វើការ និងព័ត៌មានដទៃទៀត បើសិនជាព័ត៌មានទាំងនោះមានតិចពេក ឬមើលទៅល្អអស្ចារ្យពេក ត្រូវពិចារណាលើគណនីនោះផងដែរ។
ទី៥. វេយ្យាករណ៍ និងអក្ខរាវិរុទ្ធ ត្រូវសង្កេតមើលពីកំហុសក្នុងការប្រើប្រាស់ភាសា បើសិនជាសំណេរនៅលើគណនីនោះ ប្រើប្រាស់វេយ្យាករណ៏ និងអក្ខរាវិរុទ្ធខុស ឬសូម្បីតែសំណេរនោះ ស្តាប់ទៅមិនមែនជា ភាសាដែលធម្មជាតិ ប្លែក ប្រៀបបាននឹងការប្រើប្រាស់កម្មវិធីបកប្រែភាសា គណនីនោះអាចជាគណនីក្លែងក្លាយដែលបង្កើតឡើងដោយជនបរទេសជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី