SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការកសិកម្ម៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ជាគន្លឹះដោះស្រាយបញ្ហាបច្ចេកទេស ទុន និងទីផ្សារដល់កសិករ


រដ្ឋលេខាធិការកសិកម្ម៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ជាគន្លឹះដោះស្រាយបញ្ហាបច្ចេកទេស ទុន និងទីផ្សារដល់កសិករ
A+ A-

ភ្នំពេញ៖ «ស្របតាមគោលនយោបាយអាទិភាពទី៥ និងទី៦ តួនាទី និងភារកិច្ចមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺជាគន្លឹះដោះស្រាយបញ្ហាប្រឈមរបស់កសិករ លើបច្ចេកទេស ទុន និងទីផ្សារ ដើម្បីធានាបានលើការបង្កើនប្រាក់ចំណេញ»។ នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី «ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី និងម្រេច» ដល់មន្រ្តីកសិកម្មឃុំ និងកសិករបង្គោល ដែលមកពីខេត្តកំពង់ធំ និងខេត្តក្រចេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែកពង្រឹងសមត្ថភាពប្រតិបត្តិការងាររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ ធ្វើការបម្រើកសិករ លើកស្ទួយប្រាក់ចំណូលពីផលិតកម្មកសិកម្ម ពិសេសផលិតកម្មស្វាយចន្ទី និងម្រេច ដែលជាដំណាំមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពកសិករ។

ដំណាំស្វាយចន្ទី និងម្រេច ជាកសិផលអាទិភាព ចូលរួមចំណែកបង្កើនសេដ្ឋកិច្ច និងប្រាក់ចំណូលកសិករ ស្របតាមគោលនយោបាយ «មានហូប មានបាន មានប្រើ និងមានរហូត» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី