SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម ប្រាប់ឱ្យអ្នកផលិតនិងកែច្នៃស្វាយចន្ទី យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពស្តង់ដារ


ក្រសួងកសិកម្ម ប្រាប់ឱ្យអ្នកផលិតនិងកែច្នៃស្វាយចន្ទី យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពស្តង់ដារ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-30

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម ប្រាប់ដល់អ្នកផលិត និងកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជា ទុកដាក់លើគុណភាព និងសុវត្ថិភាពស្របតាមស្ដង់ដារគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ ការណែនាំរបស់ឯកឧត្តម តូច ប៊ុនហួរ នេះធ្វើឡើងក្នុងកម្មវិធីនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ដែលរៀបចំដោយក្រសួងកសិកម្ម និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ 

បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបើកដំណើរការពីការចុះទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននេះ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានណែនាំឱ្យអ្នកផលិតចេះសហការគ្នាចែករំលែកទិន្នន័យដាំដុះ និងទិន្នផលទាំងអស់ ដើម្បីភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងកែច្នៃនាំចេញ។ លេខាធិការក្រសួងកសិកម្ម រូបនេះ បញ្ជាក់ដូច្នេះថា៖«ការផលិត ការកែច្នៃត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព តាមស្តង់ដារគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់»។

ឯកឧត្តម តូច ប៊ុនហួរ គូសបញ្ជាក់ថា ត្រូវកាត់បន្ថយថ្លៃដើមផលិត និងទុនវិនិយោគ ដើម្បីជួយដល់កសិករដោយធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ឯកឧត្តម បានបន្ថែមថា ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ពិតជាចាំបាច់ក្នុងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មកាន់តែខិតជិតកសិករ និងជួយសម្រួលពួកគាត់ដោះស្រាយបញ្ហាប្រឈមផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមអ្នកសារព័ត៌មាននោះធ្វើឡើងរយៈពេល៤ថ្ងៃ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលរបស់ដំណាំស្វាយចន្ទី, ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើនការវិនិយោគឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី