SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្ម លើកទឹកចិត្តឱ្យវិនិយោគិនចិន បណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត


សភាពាណិជ្ជកម្ម លើកទឹកចិត្តឱ្យវិនិយោគិនចិន បណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
A+ A-

ភ្នំពេញ៖ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ព្រោះកម្ពុជា គឺជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនចិន និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលមានកម្លាំងពលកម្មវ័យក្មេង ទទួលបានទីផ្សារអនុគ្រោះ និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ដែលសមស្របបំផុតសម្រាប់ការវិនិយោគ។

ក្នុងជំនួបជាមួយ លោក ហ៊ូ យូសុង ប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្ម ឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចខេត្តហៃណាន មកទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច អ្នកឧកញ៉ា លី ឃុនថៃ បានស្វាគមន៍ និងគូសបញ្ជាក់អំពីសារសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្តហៃណាន ដែលជាកំពង់ផែពាណិជ្ជកម្មសេរី មានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរ បានឯកភាព និងកំណត់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច។ គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ខេត្តហៃណាន ប្រទេសចិន ក្នុងពេលសមស្របខាងមុខ ដើម្បីពិភាក្សាលម្អិតជាមួយ សភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី