SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន ឯកភាពបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម


កម្ពុជា-ហ្វីលីពីន ឯកភាពបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម
ពាណិជ្ជកម្ម

2024-09-05

ដេប៉ាលីយែរ ម៉ារីលីណា

ពាណិជ្ជកម្ម

2024-09-05

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន ឯកភាពបង្កើនកិច្ចសហការវិស័យពាណិជ្ជកម្ម ដោយធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម។ កិច្ចពិភាក្សាឯកភាពនេះ ធ្វើឡើងដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា។

ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនេះ ភាគីហ្វីលីពីន មានបំណងមកធ្វើធុរកិច្ចលើវិស័យមួយចំនួន ដូចជា៖ សេវាអប់រំនិងបណ្ដុះបណ្ដាល សិទ្ធិអាជីវកម្ម សុខាភិបាលនិងថែទាំ សាងសង់ និងការផលិតនិងលក់ដូរចំណីអាហារនៅកម្ពុជា។ ក្រៅពីនេះ កម្ពុជា-ហ្វីលីពីន ក៏បានពិភាក្សាលើការពេញចិត្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ក្នុងថ្នាក់តំបន់ផងដែរ។

លោកជំទាវ Flerida Ann Camille P. Mayo បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងពាណិជ្ជកម្ម ដែលខិតខំបង្កើតនូវបរិយាកាសអំណោយផលដល់សហគមន៍ធុរកិច្ចរបស់ហ្វីលីពីន ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី