SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ទន្លេមេគង្គ» មានជីវចម្រុះច្រើនបំផុតលំដាប់ទី៣ នៅទូទាំងពិភពលោក


«ទន្លេមេគង្គ» មានជីវចម្រុះច្រើនបំផុតលំដាប់ទី៣ នៅទូទាំងពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទន្លេមេគង្គ ជាប់ចំណាត់ថ្នាក់លេខ៣ ជាទន្លេមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក ហើយទន្លេនេះ បានក្លាយជាជម្រករបស់សត្វជាង ១,១៤៨ប្រភេទ ព្រមទាំងបានជួយសម្រួលដល់ការផ្លាស់ទីជាប្រចាំឆ្នាំដល់ត្រីប្រមាណ ៥ពាន់លានក្បាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ 

បើតាមរបាយការណ៍សង្ខេបមួយក្រោមការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាម៉េរិក បានបង្ហាញថា ទន្លេមេគង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៤០លាននាក់ និងបានជួយគាំទ្រដល់ការនេសាទទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយគ្នានេះ របាយការណ៍របស់ USAID ក៏បានបញ្ជាក់ថា ត្រីទន្លេមេគង្គមួយ ក្នុងចំណោម ៥ប្រភេទ ប្រឈមនឹងការផុតពូជ តាមរយៈការបាត់បង់ទីជម្រក ដោយសារទំនប់វារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗ ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនត្រីក្នុងតំបន់រហូតដល់ ៨៨%។

តាមការចុះផ្សាយដដែល បានបញ្ជាក់ថា បណ្តាប្រទេសតាមទន្លេមេគង្គ អាចជួយគាំទ្រដល់គោលដៅ ៣០x៣០ជាសាកល ដើម្បីការពារ ៣០% នៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់ពិភពលោកនៅត្រឹមឆ្នាំ ២០៣០ និងការផ្តល់អាទិភាពដល់ការការពារត្រី ក្នុងការបង្កើតគោលនយោបាយ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងអាចផ្លាស់ប្តូរការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី តាមរយៈការការពារចំនួនត្រី ប្រវត្តិសាស្រ្តក្នុងតំបន់ និងជីវភាពផ្ទាល់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី