2024-05-24
ទូច សូរិយា
2024-05-24
ទូច សូរិយា
ភ្នំពេញ៖ ប្រភេទដំណាំ«វ៉ានីឡាច្នៃជាផលិតផលសម្រេច» របស់កសិករជនជាតិបារាំងលោក Christophe Richard នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទម្ងន់ប្រមាណ ៣០០ក្រាម អាចលក់បានតម្លៃរហូតដល់ទៅ ១ ០០០ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
បើតាមការចុះផ្សាយដដែល បានបញ្ជាក់ថា មុននឹងកសិករជនជាតិបារាំងរូបនោះ ដាំដំណាំវ៉ានីឡានេះ កាលពីដើមឡើយដំណាំស្រកានាគធ្លាប់ជាដំណាំចម្បងរបស់លោក ប៉ុន្តែនៅឆ្នាំ២០២៤នេះ ពុំផ្ដល់បានផលឡើយ ដោយអាកាសក្ដៅខ្លាំង។ លោក Christophe Richard បានរៀបចំដីសារឡើងវិញ និងដាំដំណាំផ្សេងទៀត ដូចជា ក្រូចឡេម៉ុន ដើម Acai និងវ៉ានីឡា ហើយដំណាំវ៉ានីឡានេះ របស់លោកដាំនៅក្នុងរោង ក៏រងផលប៉ះពាល់ពីកំដៅផងដែរ។
លោក Christophe Richard បានបញ្ជាក់ថា ដោយសារទិន្នផលស្ទើតែគ្មាន តម្លៃលើទីផ្សារហក់ឡើងខ្ពស់ លក់ចំណេញច្រើន ដែលក្នុងនោះកសិកររូបនេះ បានបន្តថា លោកសំណាងល្អ ដែលចេះប្រមូលផលវ៉ានីឡាស្តុកទុកកាលពីរដូវមុន សម្រាប់លក់ចេញនារដូវនេះ ដែលទម្ងន់របស់វ៉ានីឡាច្នៃរួចប្រមាណ ៣០០ក្រាម អាចលក់បានថ្លៃរហូតដល់ទៅ ១ ០០០ដុល្លារ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដំណាំវ៉ានីឡានៅស្រុកខ្មែរ មានដំណាំតិចតួចបំផុត ហើយភាគច្រើនជាការដាំសាកល្បង ក្នុងនោះ អ្នកដាំវ៉ានីឡាភាគច្រើន ពុំចេះច្នៃវ៉ានីឡាស្រស់ឱ្យទៅជាផលិតផលសម្រេចដើម្បីដាក់លក់លើទីផ្សារទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី