2024-02-09
គិត បុប្ផា
2024-02-09
គិត បុប្ផា
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារប្រ៊ីដ បានចុះកិច្ចសហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខា ធ្វើឡើងក្នុងគោលបំណងសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។
បើតាមការចុះផ្សាយរបស់ CGCC កាលពីថ្ងៃ០៧ កុម្ភៈ ឆ្នាំ២០២៤នេះ ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជកម្មដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុក។ ដូច្នេះ កិច្ចសហការនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCC ដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានានៅពេលស្នើសុំកម្ចីពីធនាគារ។
លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា «ភាពជាដៃគូជាមួយធនាគារប្រ៊ីដ នឹងបើកផ្លូវថ្មីមួយទៀតក្នុងការគាំទ្រដល់ SMEs ដើម្បីទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs នឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច»។
លោក Richard Liew នាយកប្រតិបត្តិធនាគារប្រ៊ីដ ក៏បានថ្លែងថា «SMEs មួយចំនួន តែងជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យ MSMEs នូវលទ្ធភាពទទួលបានកម្ចីកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនលទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs »។
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs មួយ ក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រ MSMEs ។ គួរបញ្ជាក់ថា CGCC គឺជាសាជីវកម្មធានាឥណទានដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី