2025-07-04
ឃី ភារៈ
2025-07-04
ឃី ភារៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រំពឹងថា ក្រោយសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នឹងធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម កើនឡើងបន្ថែមទៀត ខណៈពេលបច្ចុប្បន្នទំហំពាណិជ្ជកម្មភាគីទាំងពីរ មានចំនួនជាង ១០ពាន់លានដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញសំណេះសំណាលជាមួយសិស្ស-និស្សិត នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ។
ក្នុងជំនួបជាមួយសិស្ស-និស្សិត និងលោកគ្រូ អ្នកគ្រូជាង ១ពាន់នាក់ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា-វៀតណាម នឹងទទួលបានផលប្រយោជន៍ដល់សេដ្ឋកិច្ច និងប្រជាជននៅក្នុងតំបន់ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ របស់កម្ពុជា និងច្រកទ្វារតឹនណាម នៃប្រទេសវៀតណាម បានប្រែក្លាយទៅ ជាតំបន់ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ ដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ពាក់ពន្ធ័នឹងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់សាជាថ្មីថា កម្ពុជា
គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃនោះទេ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមកកម្ពុជា ដើម្បីធ្វើការបើកច្រកឡើងវិញ។ សម្តេចតេជោ បន្តថា ពាក់ព័ន្ធនឹងការបើកព្រំដែននេះ គឺពុំចាំបាច់មកប្រាប់កម្ពុជាទេ សូមប្រាប់ទៅប្រជាជនថៃវិញ ហើយកម្ពុជាត្រូវការ ត្រឹមតែដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយគ្មានការចរចាអ្វីទៀតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី