SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ​ «ការប្រមូលព័ត៌មានពីអតិថិជនមកវិភាគ» ផ្តល់សារសំខាន់អ្វីខ្លះដល់អាជីវកម្ម?


តើ​ «ការប្រមូលព័ត៌មានពីអតិថិជនមកវិភាគ» ផ្តល់សារសំខាន់អ្វីខ្លះដល់អាជីវកម្ម?
គំនិតអាជីវកម្ម

2025-06-03

គន ម៉េងហុង

គំនិតអាជីវកម្ម

2025-06-03

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ការប្រមូលព័ត៌មានពីអតិថិជនមកវិភាគ ជាទិន្នន័យដែលមានសារសំខាន់ ចំពោះអាជីវកម្មទាំងតូច និងធំៗ ដែលម្ចាស់អាជីវកម្មអាចទទួលបានចំណុចខ្វះខាតពីអតិថិជន ដើម្បីកែលម្អ និងទ្រទ្រង់អាជីវកម្មរបស់ខ្លួនឱ្យឈរជើងបានយូរលើទីផ្សារ ដោយសារអតិថិជនជាប្រភពចំណូល និងបង្កើតប្រាក់ចំណេញសម្រាប់អាជីវកម្ម។

ការប្រមូលយកព័ត៌មានមកវិភាគ នឹងជួយកែសម្រួលចំណុចខ្វះខាតរបស់អាជីវកម្ម និងឆ្លើយតបទៅកាន់តម្រូវការរបស់អតិថិជនបានល្អផងដែរ ក្នុងនោះវាមានសារសំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទដូចជា​៖ ទី១. បង្កើនគុណភាព ការចែករំលែកបទពិសោធផ្ទាល់ពីអតិថិជន ជាផ្នែកមួយជួយស្វែងរកនូវចំណុចខ្វះខាតនៃផលិតផល ហើយកែប្រែជាថ្មីដើម្បីតម្រូវចិត្តអតិថិជន ព្រោះមានតែអ្នកប្រើប៉ុណ្ណោះ ទើបដឹងច្បាស់ ថាអ្វីសម និងមិនសមសម្រាប់ពួកគេ។

ទី២. សក្ដានុពលក្នុងការប្រកួតប្រជែង ក្រៅពីភាពសំខាន់ក្នុងការបង្កើនគុណភាព មតិយោបល់របស់អតិថិជន ក៏ជាគន្លឹះក្នុងវាយលុកទីផ្សាផងដែរ។ ឧទាហរណ៍ អតិថិជនអាចប្រៀបធៀបតម្លៃនៃផលិតផល ឬសេវាកម្មរបស់អ្នក ទៅជាមួយផលិតផល ឬសេវាកម្មរបស់គូប្រជែង ហើយតាមរយៈមតិប្រៀបធៀបទាំងនេះហើយ ដែល​អ្នកអាចសិក្សាស៊ីជម្រៅបានពីគូជែង និងយកចំណុចនេះទៅកែលម្អ ដើម្បីធ្វើយុទ្ធសាស្រ្ដវាយលុកទីផ្សារ។

ទី៣. បង្កើនកេរ្តិ៍ឈ្មោះអាជីវកម្ម ការស្វែងយល់ និងប្រមូលមតិទាំងវិជ្ជមាន និងអវិជ្ជមាន របស់អ្នកប្រើប្រាស់ បញ្ជាក់ពីភាពមានទំនួលខុសត្រូវចំពោះការធ្វើជំនួញ ទទួលស្គាល់ការពិត និងមិនគេចវេស។ សកម្មភាពទាំងនេះ នឹងជួយអាជីវកម្មឱ្យមានគេស្គាល់ច្រើនជាងមុន ហើយមិនតែប៉ុណ្ណោះ នៅផ្ដល់ទំនុកចិត្តទៀត ដែល​នេះហើយក៏អាចជួយឱ្យអតិថិជនជួយផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ទៅកាន់មនុស្សដែលពួកគេស្គាល់ផងដែរ។

ទី៤. បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន មិនថាអាជីវកម្មប្រភេទណានោះទេ គឺតែងចង់បានអតិថិជនដែល​អាចកសាងទំនាក់ទំនងរយៈពេលយូរ ហើយដើម្បីធ្វើបែបនេះបាន រឿងចម្បងមួយដែល​មិនគួរមើលរំលង គឺការឆ្លើយតបទៅនឹងយោបល់របស់ពួកគេ ថាតើពួកគេនៅត្រូវការអ្វីខ្លះដើម្បីចាក់បំពេញតម្រូវការជាក់ស្ដែង និងផ្លាស់ប្ដូរតាមការសុំណូមពរដែលអាចទៅរួច។

ទី៥. ជាត្រីវិស័យចង្អុលផ្លូវ ទិន្នន័យដែលបានពីការប្រមូលមតិយោបល់ និងរិះគន់ផ្សេងៗ ជាប្រទីបបំភ្លឺផ្លូវឱ្យច្បាស់ជាងមុន នូវទំនោរទីផ្សារ សកម្មភាពនៃអាជីវកម្ម និងការសម្រេចចិត្តផ្សេងៗ ថាកន្លែងណា ដែលជាផ្នែកសំខាន់ និងធ្វើទៅចំចំណុចរស៊ើបរបស់អតិថិជន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី