SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការស្វែងយល់ និងការប្រើប្រាស់បច្ចេកវិទ្យា E-Beam និង X-Ray សម្រាប់ការអភិវឌ្ឍពហុវិស័យ


វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការស្វែងយល់ និងការប្រើប្រាស់បច្ចេកវិទ្យា E-Beam និង X-Ray សម្រាប់ការអភិវឌ្ឍពហុវិស័យ
A+ A-

ភ្នំពេញ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា ក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាម៉េរិក បានរៀបចំសិក្ខាសាលាកាលពីថ្ងៃទី០៩ ធ្នូ ដើម្បីបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។

នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ សិក្ខាសាលាដែលមានសិក្ខាកាមមកពីក្រសួង-ស្ថាប័ន មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនផងនោះ ក៏បានផ្តល់ឱកាសសម្រាប់កិច្ចសហការ ដោយផ្សារភ្ជាប់នវានុវត្តន៍ ជាមួយនឹងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា E-beam និង X-ray ដែលបម្រើប្រយោជន៍សង្គម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងវិស័យជាច្រើន ហើយពិតណាស់ ការប្រើប្រាស់ទាំងអស់គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។ មិនថាប្រើដើម្បីសម្លាប់មេរោគលើឧបករណ៍វេជ្ជសាស្ត្រ, បង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ បច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។

ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយនៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខាសាលាក៏មានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លើសពីនេះ សិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាដែលមានមេត្រីភាពបរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និងការកែច្នៃរូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថានដែលកាន់តែមានសភាពធ្ងន់ធ្ងរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែម យ៉ាងដូច្នេះថា៖«យើងត្រូវចូលរួមលុបបំបាត់ការយល់ខុសជុំវិញវិទ្យុសកម្មចំណីអាហារ ដើម្បីធានាដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹងស្តីពីប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្ត ដើម្បីធានាសុវត្ថិភាពចំណីអាហាររបស់យើង»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី