2025-01-20
ឃី ភារៈ
2025-01-20
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ប្រាប់ពីវិធីសាស្ត្រក្នុងការការពារប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រមូល និងលួចទិន្នន័យរូបភាពរបស់ប្រជាពលរដ្ឋ រួមមាន៖ រូបថត និងវីដេអូអាក្រាតកាយ ចែកចាយ និងលក់នៅប្រព័ន្ធអ៊ីនធឺណែត ដែលជនខិលខូចបានប្រើបច្ចេកទេស លួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ទឹកសាធារណៈ និងប្រើប្រាស់ម៉ាស៊ីន។
វិធីសាស្ត្រដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលបានណែនាំនេះ មានដូចជា៖ កំណត់លេខសម្ងាត់ឱ្យបានត្រឹមត្រូវ, ប្តូរលេខសម្ងាត់ឱ្យបានទៀងទាត់, ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (Software Camera) ឱ្យបានទៀងទាត់, ត្រួតពិនិត្យជុំវិញខ្លួនលោកអ្នករៀងរាល់ពេលផ្លាស់ប្តូរសម្លៀកបំពាក់នៅតាមទីសាធារណៈ ឬនៅក្នុងផ្ទះ និងរាយការណ៍មកសមត្ថកិច្ច ប្រសិនបើបានជួប ឬឃើញកាមេរ៉ាសុវត្ថិភាពមិនប្រក្រតីនៅតាមទីសាធារណៈ ឬក្នុងបន្ទប់ទឹក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី