2025-06-03
ទូច សូរិយា
2025-06-03
ទូច សូរិយា
ភ្នំពេញ៖ បច្ចេកវិទ្យាប្លុកឆន (Blockchain) មានអត្ថប្រយោជន៍សម្រាប់អាជីវកម្ម ដែលពឹងពាក់ដំណើរការលើប្រព័ន្ធព័ត៌មាន និងប្រតិបត្តិការហិរញ្ញវត្ថុ ដោយបច្ចេកវិទ្យានេះ សម្រាប់ការចែកចាយព័ត៌មាន ដោយផ្តល់នូវព័ត៌មានបានក្នុងពេលវេលាជាក់ស្ដែង, មានសុវត្ថិភាព និងមិនអាចធ្វើការផ្លាស់ប្ដូរបាន។ បណ្តាញ Blockchain អាចតាមដានរាល់ការបញ្ជាទិញ, ការទូទាត់, គណនី និងទ្រព្យសម្បត្តិ អាចជាទម្រង់ឌីជីថល ដូចជា ផ្ទះ, ឡាន, សាច់ប្រាក់, ដី, កម្មសិទ្ធិបញ្ញា, ប៉ាតង់, កម្មសិទ្ធិបញ្ញាយីហោ និងប្រតិបត្តិការនៅលើបណ្តាញ Blockchain ដោយគ្មានហានិភ័យ។
អត្ថប្រយោជន៍នៃការប្រើប្រាស់ Blockchain មានដូចជា៖ ទី១. បង្កើនកម្រិតសុវត្ថិភាពៈ បច្ចេកវិទ្យា Blockchain មានទម្រង់ជា Decentralized ដែលមិនមានស្ថាប័ន ឬបុគ្គលណាម្នាក់គ្រប់គ្រងឡើយ។ ជាមួយគ្នានេះ រាល់ទិន្នន័យ គឺមិនត្រូវបានស្ថាប័ន ឬបុគ្គលណាអាចយកទៅចែករំលែក ឬលក់បន្តបានឡើយ។ បន្ថែមពីនេះ Blockchain អាចផ្លាស់ប្តូរពីរបៀបដែលអ្នកចូលមើលព័ត៌មានសំខាន់ៗរបស់អ្នកតាមរយៈការបង្កើតកំណត់ត្រាដែលមិនអាចកែប្រែបាន និងត្រូវបានរក្សាទំនាក់ទំនងប្រកបដោយសុវត្ថិភាព(End-to-end encryption) ដើម្បីជួយការពារការក្លែងបន្លំ និងសកម្មភាពដែលគ្មានការអនុញ្ញាត។
ទី២. មានតម្លាភាពៈ បើគ្មាន Blockchain ស្ថាប័ននីមួយៗត្រូវរក្សាទុកមូលដ្ឋានទិន្នន័យដាច់ ដោយឡែក។ Blockchain បានប្រើសៀវភៅកត់ត្រាក្នុងការចែកចាយ, កត់ត្រារាល់ប្រតិបត្តិការ និងទិន្នន័យទាំងអស់នៅគ្រប់ផ្នែក ដែលអ្នកចូលក្នុងបណ្ដាញទាំងអស់មានសិទ្ធិចូលប្រើប្រាស់, មើលព័ត៌មានដូចគ្នាក្នុងពេលតែមួយ ដែលនេះបានបង្ហាញអំពីតម្លាភាពយ៉ាងពេញលេញ។ ប្រតិបត្តិការទាំងអស់ ត្រូវបានកត់ត្រាមិនអាចផ្លាស់ប្តូរ ហើយត្រូវបានបោះត្រា ពេលវេលា និងកាលបរិច្ឆេទជានិច្ច។
ចំពោះ ទី៣. បង្កើនល្បឿន និងប្រសិទ្ធភាពៈ ដំណើរការ Paper-heavy បែបប្រពៃណី គឺចំណាយពេលច្រើន, ងាយនឹងមានកំហុស ហើយជារឿយៗទាមទារឱ្យមានការសម្របសម្រួលពីភាគីទីបី។ យ៉ាងណាមិញ ប្រសិនបើដំណើរការទាំងនេះ ត្រូវបានប្រតិបត្តិនៅលើ Blockchain អ្នកនឹងអាចបញ្ចប់ប្រតិបត្តិការ បានរហ័ស និងមានប្រសិទ្ធភាពជាងមុន ជាពិសេសគឺមានសុវត្ថិភាពខ្ពស់។
ទី៤. Smart Contract: កិច្ចសន្យាឆ្លាតវៃ (Smart Contract) ធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិ, បង្កើនប្រសិទ្ធភាព និងបង្កើនល្បឿនដំណើរការទាំងមូល។ កិច្ចសន្យាឆ្លាតវៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការអន្តរាគមន៍ របស់មនុស្ស ដែលជារឿយៗតែងតែបង្កកំហុស និងការពឹងផ្អែកលើភាគីទីបី ដើម្បីផ្ទៀងផ្ទាត់ការបំពេញលក្ខខណ្ឌនៃកិច្ចសន្យា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី