2025-05-19
ទូច សូរិយា
2025-05-19
ទូច សូរិយា
ភ្នំពេញ៖ គ្រឿងក្នុងជ្រូកដែលចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ចំនួន ២០កេស ដែលស្មើនឹង ១០០០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តបាត់ដំបង ជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តដឹកនាំដោយលោកទុត វីនីត ព្រះរាជអាជ្ញារងនៃអយ្យុការអមសាលាដំបូងខេត្តបាត់ដំបង ដុតចោលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
គ្រឿងក្នុងជ្រូកនេះ ត្រូវបានបង្ក្រាបនៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបងដែល ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តា ភេទប្រុស អាយុ ៤២ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ ដែលរកឃើញគ្រឿងក្នុងជ្រូកចំនួន២០។
ទំនិញដែលត្រូវបាន វេចខ្ចប់ និងដឹកជញ្ជូន ពុំមានលក្ខណៈបច្ចេកទេសស្របតាមគុណភាព សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សបរិភោគនេះ ត្រូវបានមន្រ្តីការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកដឹកជញ្ជូន សមត្ថកិច្ចនឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់។ នេះបើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី