2023-12-22
គិត បុប្ផា
2023-12-22
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញធនាគារក្នុងស្រុកទាំងអស់ ពិនិត្យលទ្ធភាពផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយជាងមុន និងផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្តេចធិបតីនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ (Wing Bank Tower)។
ដើម្បីរក្សានូវស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់តួនាទីធនាគារនៅក្នុងសកម្មភាពសេដ្ឋកិច្ច សម្តេចធិបតី បានជំរុញគ្រឹះស្ថានធនាគារទាំងអស់ ត្រូវពិនិត្យលទ្ធភាពផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ រួមចំណែកកាត់បន្ថយភាពក្រីក្រ វិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
តាមរយៈការចុះផ្សាយលើគេហទំព័ររបស់សម្តេចធិបតី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតីបានស្នើបន្ថែមដល់ធនាគារវីង និងធនាគារដទៃទៀត ផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងជួយរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ច។
ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការធ្វើទំនើបកម្មនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលមានភាពងាយស្រួល ប៉ុន្តែអាចរក្សាបាននូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល ខណៈពេលដែលសម្តេចធិបតី ស្នើឱ្យធធនាគារទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត។
សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«បច្ចុប្បន្ន និន្នាការរបស់ពិភពលោកមិនមានការកាន់លុយតាមខ្លួនទៀតទេ ដូច្នេះធនាគារជាតិកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានការទូទាត់ផ្សេងៗ ដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែមានភាពងាយស្រួល»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី