SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ស្នើឱ្យក្រុមហ៊ុនកាណាដា បណ្តាក់ទុនវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម


កម្ពុជា ស្នើឱ្យក្រុមហ៊ុនកាណាដា បណ្តាក់ទុនវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើឱ្យភាគីកាណាដាលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់កាណាដា ពិចារណាវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដឹកនាំដោយលោក Paul Thoppil តំណាងការិយាល័យពាណិជ្ជកម្មកាណាដាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងជំនួបនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី ក៏បានលើកទឹកចិត្តឱ្យលោក Paul Thoppil ជួយបន្តជំរុញផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចការរបស់កាណាដាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានលើកឡើងអំពី រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជា មានច្បាប់ស្ដីពីវិនិយោគប្រកបដោយភាពបើកចំហ តម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ហើយបរិស្ថានវិនិយោគនៅកម្ពុជាក៍កាន់តែមានភាពអំណោយផល។

លោក Paul Thoppil បានបញ្ជាក់ថា កាណាដា ចង់ឃើញកម្ពុជាដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា ដែលយុទ្ធសាស្ត្រនេះ បានជួយឱ្យកាណាដា មានកំណើនសេដ្ឋកិច្ចរយៈពេលវែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាណាដា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះ លោក Paul Thoppil បានបន្ថែមថា សហគមធុរកិច្ចកាណាដាភាគច្រើន នៅមិនទាន់ទទួលបាន និងមិនទាន់យល់ច្បាស់ពីព័ត៌មានបច្ចុប្បន្នភាពនៃស្ថានភាពអភិវឌ្ឍន៍ជាក់ស្ដែង និងបរិស្ថានវិនិយោគនៅកម្ពុជាទេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី