SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«គោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» ជាវេទិកាជំរុញឱ្យកម្មករ និងដៃគូអភិវឌ្ឍន៍ឆ្ពោះទៅរកការងារសមរម្យ


«គោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» ជាវេទិកាជំរុញឱ្យកម្មករ និងដៃគូអភិវឌ្ឍន៍ឆ្ពោះទៅរកការងារសមរម្យ
A+ A-

ភ្នំពេញ៖ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ជាវេទិកាដែលត្រូវបានបង្កើតឡើងដើម្បីឱ្យរដ្ឋាភិបាល និយោជក អង្គការកម្មករ និងដៃគូអភិវឌ្ឍន៍ ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការងារសមរម្យ និងប្រព័ន្ធគាំពារសង្គម ដែលមានភាពធន់។ នេះបើតាមការលើកឡើងរបស់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងពីធីបិទវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើម នៃគោលនយោបាយកាតាលីករនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។ លោកជំទាវ បន្តថា សម្រាប់កម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយនេះ ជាអាទិភាពដ៏សំខាន់មួយ ដើម្បីចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារសង្គមនៅកម្ពុជា ព្រមទាំងចូលរួមសម្រេចនូចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាផងដែរ។

តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បន្ថែមថា គ្រប់ភាគីពាក់ព័ន្ធ ដែលមានវត្តមាននៅក្នុងវេទិកានេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដោយទទួលបានការយល់ដឹង បទពិសោធធ្វើជាធាតុចូលទៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_2a79_8.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599