2025-12-03
គិត បុប្ផា
2025-12-03
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រកចំណូលបាន ៤០ ៤៨០៩៤៥ ដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ធ្លាក់ចុះ ៣,៤១% ប្រៀបធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឱ្យដឹងថា ចំណូលជាង ៤០លានដុល្លារនេះ បានមកពីភ្ញៀវទេសចរណ៍ចំនួន ៨៦៧ ១៩៥នាក់ មកទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១១ខែ ហើយចំនួននេះ ធ្លាក់ចុះ ៣,៤៧% ធៀបនឹងឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរចំនួន ១០១ ៦៧៧នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ដែលគិតជាចំណូលប្រមាណជិត ៥លានដុល្លារ (៤ ៩០៥ ១៦៤) ធ្លាក់ចុះ ១៧,១៥% ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី