SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

៣ចំណុច ដែលអ្នកប្រើបណ្តាញសង្គមប្រចាំថ្ងៃ ដែលអ្នកត្រូវប្រុងប្រយ័ត្នក្នុងការបង្ហាញ!


៣ចំណុច ដែលអ្នកប្រើបណ្តាញសង្គមប្រចាំថ្ងៃ ដែលអ្នកត្រូវប្រុងប្រយ័ត្នក្នុងការបង្ហាញ!
A+ A-

ភ្នំពេញ៖ បណ្តាញផ្សព្វផ្សាយសង្គម គឺជាវេទិកាឌីជីថលមួយដែលអនុញ្ញាតឱ្យមនុស្សទាក់ទងគ្នា ព្រមទាំងចែករំលែកមាតិកាផ្សេងៗជាច្រើន។ ប៉ុន្តែ វាក៏ភ្ជាប់មកជាមួយនូវហានិភ័យមួយចំនួន ដែលអាចប៉ះពាល់ដល់កិត្តិយស និងសុវត្ថិភាពឌីជីថលរបស់អ្នកប្រើប្រាស់បានផងដែរ តាមរយៈការចែករំលែកទិន្នន័យសំខាន់ៗ ដូចជាព័ត៌មានផ្ទាល់ខ្លួន និងការចែកចាយព័ត៌មានមិនពិតជាដើម។

ខាងក្រោមនេះ ជាប្រការគួរយល់ដឹងទាំង៣ ដែលកម្ពុជាឆ្ពោះទៅឌីជីថល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រាប់ដល់អ្នកប្រើប្រាស់គួរប្រយ័ត្ន ក្នុងការបង្ហោះទៅលើបណ្ដាញផ្សព្វផ្សាយសង្គម៖

ទី១. ទីតាំងបច្ចុប្បន្នផ្ទាល់ខ្លួន៖ ការបង្ហោះទីតាំងបច្ចុប្បន្ន អាចធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយរងគ្រោះពីបុគ្គល ដែលមានបំណងមិនល្អ ដោយពួកគេអាចស្មានដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នក និងជាឱកាសមួយដែលពួកគេអាចវាយប្រហារឬយាយីអ្នកបាន។

ទី២. ព័ត៌មានផ្ទាល់ខ្លួន ឯកជនភាព៖ ការបង្ហាញពីព័ត៌មានផ្ទាល់ខ្លួន ដូចជាការបង្ហោះពីថ្ងៃខួបកំណើត និងព័ត៌មានផ្សេងៗនៅលើបណ្តាញសង្គម អាចជាសកម្មភាពមួយដែលបានផ្តល់ព័ត៌មានសំខាន់ដល់ជនឆបោក យកឈ្មោះ និងអត្តសញ្ញាណរបស់អ្នកទៅប្រើប្រាស់ក្នុង ផ្លូវទុច្ចរិត ដូចជាខ្ចីលុយតាមអ៊ីនធឺណិត និងការបើកគណនីអនឡាញជាដើម។

ទី៣. ការចែករំលែក និងបង្ហោះព័ត៌មានមិនពិត៖ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុនពេលអ្នកផុស ឬចែករំលែកព័ត៌មាននៅតាមបណ្តាញសង្គម ព្រោះអាចបង្កជាកំហុសឆ្គង និងការយល់ច្រឡំ ដែលអាចបង្កើតឱ្យមានចលាចល ឬអាចប្រឈមមុខចំពោះផ្លូវច្បាប់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី