SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតលើពិភពលោក


រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតលើពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជធានីភ្នំពេញ បានជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុត បន្ទាប់ពីកម្ពុជាបានដាក់សាកល្បងដំណើរការផ្លូវថ្មើរជើងចតុម្មុខ។ នេះបើតាមការចុះផ្សាយរបស់ VISA2FLY ដកស្រង់ដោយ SEA Infographics។

បើតាម VISA2FLY បានឱ្យដឹងថា រាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោកដែលជាប់ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុត មានចំនួន១៤ រួមមាន៖ លេខ១.បានទៅលើទីក្រុងបាងកក ប្រទេសថៃ, លេខ២. រាជធានីភ្នំពេញ ប្រទេសកម្ពុជា, លេខ៣. ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី, លេខ៤. ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម, លេខ៥. ទីក្រុងហូជីមីញ ប្រទេសវៀតណាម។

ចំពោះ លេខ៦. ទីក្រុងអ៊ីនស្តេនប៊ុល ប្រទេសតួកគី, លេខ៧. ទីក្រុងឡាស វេហ្កាស សហរដ្ឋអាម៉េរិក, លេខ៨. ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់, លេខ៩. ទីក្រុងអ៊ីប៊ីហ្សា ប្រទេសអេស្ប៉ាញ, លេខ១០. ទីក្រុងម៉ាយយ៉ាមី សហរដ្ឋអាម៉េរិក, លេខ១១. ទីក្រុងតូក្យូ ប្រទេសជប៉ុន, លេខ១២. ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៊ីល, លេខ១៣. ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤. ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599