SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ស្នើសុំចងក្រងជាសហគមន៍ទំនើប ដើម្បីទប់ស្កាត់ហានិភ័យទីផ្សារ


សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ស្នើសុំចងក្រងជាសហគមន៍ទំនើប ដើម្បីទប់ស្កាត់ហានិភ័យទីផ្សារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ស្នើសុំពិនិត្យលទ្ធភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិកពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម។ ក្នុងឱកាសជួបជាមួយ សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា លើកឡើងថា ពាក់ព័ន្ធនឹងផែនការនេះ ក្រសួងកសិកម្ម នឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់។

សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី