SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB បញ្ជាក់បន្តរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា


ADB បញ្ជាក់បន្តរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2025-03-22

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បញ្ជាក់ថា ADB នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម Masato Kanda បានសរសើរពីវឌ្ឍនភាពនៃប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ដែលគាំទ្រការរីកចម្រើននៃសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងជំរុញបរិយាបន្នហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធបាគង បានក្លាយជាគំរូជោគជ័យមួយសម្រាប់សិក្សាដកយកបទពិសោធ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនផងដែរ។ ក្នុងជំនួប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីតួនាទីដ៏សំខាន់របស់ ADB ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក តាមរយៈការផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានទៅដល់គម្រោងអភិវឌ្ឍន៍ជាច្រើន។

លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ADB ក៏បានរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធធនាគារផងដែរ ដោយជួយរៀបចំបទប្បញ្ញត្តិសម្រាប់អភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោក មានបទប្បញ្ញត្តិលើវិស័យនេះ។ លោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិ បន្ថែមថា ADB ក៏បានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុកម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ រហូតមកទល់បច្ចុប្បន្ន និងបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី