2024-05-05
គិត បុប្ផា
2024-05-05
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារជាតិនៃហ៊្សកហ្ស៊ី បានចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីបង្កើតជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការចែករំលែកចំណេះដឹង និងបទពិសោធការងារបច្ចេកទេសរបស់ធនាគារកណ្តាលទាំងពីរ។ នេះបើតាមការចុះរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
ក្រៅពីការចុះ MOU ដែលចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទីធនាគារជាតិនៃហ៊្សកហ្ស៊ី នាឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច, ដំណើរការអភិវឌ្ឍក្នុងវិស័យធនាគារ, នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ, ចីរភាពហិរញ្ញវត្ថុ និងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគតផងដែរ។
លោកជំទាវ Natela Turnava បានស្នើធនាគារជាតិនៃកម្ពុជា ចែករំលែកបទពិសោធលើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដាឃ្យូអរកូត (QR Code) និងការទូទាត់ឆ្លងដែនជាដើម។ ក្នុងជំនួបដដែលនេះ ភាគីហ៊្សកហ្ស៊ី បានលើកឡើងអំពីលទ្ធផលជោគជ័យ ក្នុងការកាត់បន្ថយដុល្លាររូបនីយកម្ម រយៈពេលជាង ១០ឆ្នាំចុងក្រោយ ដែលលទ្ធផលនេះ នឹងជួយដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ គួរបញ្ជាក់ថា ប្រទេសហ៊្សកហ្ស៊ី គឺជាប្រទេសមួយស្ថិតនៅតំបន់កូកាស៊ីស ពោលគឺនៅចំណុចប្រសព្វនៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី